អំពីស្ថាប័នគណៈទន្តពេទ្យកម្ពុជា

ជាទូទៅទន្តពេទ្យមានសារៈសំខាន់ណាស់ក្នុងការជួយសំរាល និងដោះស្រាយបញ្ហាទាំងឡាយទាក់ទងនឹងសុខភាពមាត់ធ្មេញ ការទំពាអាហារ និងសម្រស់ផ្ទៃមុខរបស់មនុស្សគ្រប់រូបមិនអាចខ្វះបាន។ ដើម្បីសម្រេចគោលដៅនេះ តម្រូវឱ្យទន្តពេទ្យទាំងអស់ប្រតិបត្តិការងារដោយផ្អែកលើចំនេះដឹងវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងន័យនេះ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចាការចាំបាច់ ដើម្បីជាទំនុកចិត្តដល់អ្នកមកទទួលសេវាកម្មទាំងក្នុង និងក្រៅប្រទេស អភិវឌ្ឍន៍សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

មូលហេតុនៃការបង្កើតគណៈទន្តពេទ្យកម្ពុជា

ស្រប​នឹង​និន្នា​ការ​សង្គម​សេដ្ឋ​កិច្ច​ស​ហ​ស​វត្ស​ថ្មី​នៃ​ចរន្ត​សមា​ហរ​ណកម្ម និង​សកលភា​វូបនីយកម្ម​និង​ដើម្បី​គ្រប់​គ្រង​ការ​ប្រកប​វិជ្ជា​ជីវៈ​ទន្តសាស្ត្រ​នៅ​ព្រះរា​ជាណាច​ក្រកម្ពុជា​ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ចាំបាច់​ត្រូវ​តែរៀប​ចំឱ្យ​មាន​បទដ្ឋាន​គត្តិយុត្ថ​ស្រប​តាម​ព្រះ​រាជ​ក្រម​លេខ នស​/រកម​/១១០០​/១០ ចុះ​ថ្ងៃទី​០៣ ខែវិច្ឆិកា​ ឆ្នាំ២០០០ ស្តី​ពី​ការ​គ្រប់​គ្រង​លើការ​ប្រកប​វិជ្ជា​ជីវៈ​ឯក​ជន ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ អមវេជ្ជ​សាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ។

គណៈទន្តពេទ្យកម្ពុជា ត្រូវបានបង្កើតឡើងតាមរាជក្រឹត្យលេខ នស/រកត/០៩០៥/៣៩៦​ ចុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០០៥។

គណៈ​ទន្តពេ្យ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រមូលផ្តុំ និង​គ្រប់​គ្រង​ទន្ត​ពេទ្យ​ទាំង​អស់​ដែល​មាន នីតិ​សម្បទា​គ្រប់​គ្រាន់​អាច​ប្រកប​វិជ្ជាជីវៈ​ទន្តសាស្ត្រ​នៅព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

គោលបំណងនៃការបង្កើតគណៈទន្តពេទ្យកម្ពុជា

  • លើកកម្ពស់សីលធម៌សេចក្តីថ្លៃថ្នូរ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្ររបស់ទន្តពេទ្យ

  • លើកកម្ពស់គុណភាព និងប្រសិទ្ធិភាពនៃការព្យាបាលរបស់ទន្តពេទ្យ

  • ជម្រុញឲ្យវិស័យទន្តសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជាមានភាពជឿនលឿនដូចអារ្យប្រទេសតាមរយៈ ការប្រមូលផ្តុំ គ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈ។

បេសកកម្មរបស់គណៈទន្តពេទ្យកម្ពុជា

គណៈទន្តពេទ្យកម្ពុជា ជាអង្គការវិជ្ជាជីវៈតែមួយគត់ដែលមានមុខងារ៖

  • ជម្រុញឲ្យវិស័យទន្តសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជាមានភាពជឿនលឿនដូចអារ្យប្រទេសតាមរយៈ ការប្រមូលផ្តុំ គ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈ។

  • ឃ្លាំមើលការប្រព្រឹត្យទៅនៃបណ្តាគោលការណ៍លីលធម៌ ភាពសុចរិតយុត្តិធម៌ និងលក្ខខណ្ឌនៃការប្រកបវិជ្ជាជីវៈរបស់ទន្តពេទ្យ

  • ដាក់វិន័យដល់ទន្តពេទ្យដែលប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈ

សារៈប្រយោជន៍នៃសមាជិកគណៈទន្តពេទ្យកម្ពុជា

គណៈទន្តពេទ្យកម្ពុជា ជាអង្គការវិជ្ជាជីវៈតែមួយគត់ដែលមានមុខងារ៖

  • ទទួលបានការការពារតាមរយៈក្រុមប្រឹក្សាគណៈទន្តពេទ្យ រាជធានី-ខេត្ត ភូមិភាគ ជាតិ

  • ទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • ទទូលបានសិទ្ធិស្របច្បាប់ក្នុងការស្នើរសុំលិខិតអនុញ្ញាតិបើកបន្ទប់ពិគ្រោះព្យាបាលជំងីមាត់ធ្មេញ ឬគ្លីនិកពិនិត្យព្យាបាលជំងឺមាត់ធ្មេញនៅព្រះរាជាណាចក្រកម្ពុជា។

  • ទទួលបានកាអភិវឌ្ឍន៍សមត្ថភាពវីជ្ជាជីវៈ។
Back to Top